សូមទស្សនាកិច្ចសម្ភាសខ្លី របស់ប្អូនៗដែលបានឈ្នះពីក្នុងកម្មវិធីប្រកួតផែនការអាជីវកម្ម “អាជីវកម្មខ្ញុំ Our Business” ឆ្នាំ 2024 ដែលបានបង្ហាញនូវសមត្ថភាព និងគំនិតឆ្នើមក្នុងការបង្កើត និងរៀបចំផែនការអាជីវកម្មដ៏ល្អឥតខ្ចោះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជួយលើកស្ទួយសមត្ថភាពវិជ្ជាជីវៈ និងបំណិនសហគ្រិនភាព ដល់យុវជនថ្នាក់ទី 10 និងទី 11 ដោយផ្តោតលើការបង្កើតគំនិតថ្មីៗ និងការអនុវត្តច្បាស់លាស់។ កម្មវិធីនេះបានផ្តល់ចំណេះដឹង និងជំនាញអាជីវកម្មសំខាន់ៗ ដែលឆ្លើយតបនឹងស្ថានភាពសង្គម និងតម្រូវការទីផ្សារបច្ចុប្បន្ន ដោយមានបរិបថបដិវត្តន៍ឧស្សាហកម្ម 4.0 និងការអប់រំបែបឌីជីថល។ គម្រោងដែលបានឈ្នះសម្រាប់ឆ្នាំ 2024៖ 1. គម្រោង៖ ស្រកីដូងធម្មជាតិ មកពី ខេត្ត សៀមរាប 2. គម្រោង៖ ក្រវាញប៉ៃលិន មកពី ខេត្តប៉ៃលិន 3. គម្រោង៖ ធ្យូងអនាម័យ មកពី ខេត្តកំពង់ស្ពឺ គម្រោងផែនការអាជីវកម្មទាំង 5 ក្រុម ដែលនឹងចូលរួមវគ្គផ្តាច់ព្រ័ត្ររួមមាន៖ 1. គម្រោង៖ ក្រវាញប៉ៃលិន មកពី ខេត្តប៉ៃលិន 2. គម្រោង៖ រាជនីម្ទេសឦសាន មកពី ខេត្តរតនៈគិរី 3. គម្រោង៖ ស្រកីដូងធម្មជាតិ មកពី ខេត្ត សៀមរាប 4. គម្រោង៖ ធ្យូងអនាម័យ មកពី ខេត្តកំពង់ស្ពឺ 5. គម្រោង៖ ប្រពៃ មកពី ខេត្តបន្ទាយមានជ័យ សូមអបអរសាទរជាថ្មីម្តងទៀតដល់អ្នកឈ្នះ! យើងសង្ឃឹមថាអ្នកទាំងអស់នឹងបន្តទទួលបានជោគជ័យក្នុងអាជីវកម្ម និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ។ ក៏ដូចជាលើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយឱ្យចូលរួមបង្ហាញសមត្ថភាព និងគំនិតបង្កើតថ្មីៗឱ្យបានកាន់តែច្រើនក្នុងឆ្នាំក្រោយៗនេះ។ ធនាគារ វីង សូមលើកទឹកចិត្ត និងគាំទ្រយុវជនទាំងអស់សម្រាប់សកម្មភាពបង្កើតចំណេះដឹង និងការរីកចម្រើនជាបន្ត! #WingBank #Sponsor #OurBusiness2024