ធនាគារ វីង បានឧបត្ថម្ភថវិកាចំនួន 10,000 ដុល្លារអាមេរិកជូនដល់អង្គការស្នាមញញឹមកម្ពុជាក្នុងកំលុងបេសកកម្មវះកាត់រយៈពេល4ថ្ងៃ និងព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” នៅក្នុងខេត្តសៀមរាបកាលពីសប្តាហ៍កន្លងទៅនេះ។ អង្គការស្នាមញញឹមកម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីធនាគារ វីង និងដៃគូជាច្រើនផ្សេងទៀត បានផ្តល់ការវះកាត់ដោយឥតគិតថ្លៃទៅដល់ប្រជាជនដែលមានមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀត ដែលពួកគេជួបនូវផលលំបាកសម្រាប់ការស់នៅប្រចាំថ្ងៃដូចជា៖ ការទទួលទានអាហារ ការប្រាស្រ័យទាក់ទង ហើយប្រឈមនឹងការរើសអើងនៅក្នុងសង្គមជាដើម។ ធនាគារ វីង បានបានផ្តល់ការគាំទ្រទៅដល់អង្គការស្នាមញញឹមកម្ពុជាចាប់តាំងពីឆ្នាំ ២០២០មកម៉្លេះ តាមរយៈការ លើកទឹកចិត្តឱ្យសាធារណជនចូលរួមបរិច្ចាគថវិកាសម្រាប់ការគាំទ្រកិច្ចការសង្គមដ៏សំខាន់នេះ ក៏ដូចជាផ្សព្វផ្សាយឱ្យអ្នកជំងឺមកទទួលការវះកាត់ ផងដែរ។ ចំពោះគ្រួសារដែលមានសមាជិកពិការភាពដូចបានរៀបរាប់ខាងលើ សូមចុះឈ្មោះដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 012 655 786, 023 211 405, ឬទូរសព្ទលេខ 096 846 6991។ ជាមួយគ្នានេះ សាធារណជនទាំងអស់ក៏អាចចូលរួមបរិច្ចាគទៅកាន់អង្គការស្នាមញញឹមកម្ពុជាបានដោយផ្ទាល់តាមរយៈអេប Wing Bank ឬអញ្ជើញទៅកាន់ភ្នាក់ងារធនាគារ វីង នៅទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែប្រើលេខកូដ 9927 សម្រាប់គណនីប្រាក់រៀល និងលេខកូដ 9928 សម្រាប់គណនីប្រាក់ដុល្លារ។ យើងរួមគ្នា បង្កើតស្នាមញញឹមដ៏ស្រស់ស្អាតសម្រាប់សហគមន៍យើងទាំងអស់គ្នា៕ Wing Bank donated USD 10,000 to Smile Cambodia during a four-day surgical mission and the Walk for Smile in Siem Reap province last week. Smile Cambodia, supported by Wing Bank and other partners, provides free treatment to patients with cleft lips, palates, and other facial deformities. These patients often struggle with eating, communication, and social discrimination. Since 2020, Wing Bank has been a key supporter of this initiative by encouraging the public to contribute to this donation and leveraging its media assets to recruit patients. Patients and their families can register for free treatment by calling 012 655 786, 023 211 405, or 096 846 6991. The public can also donate to Smile Cambodia through the Wing Bank App or our agents nationwide using biller code 9927 for KHR and 9928 for USD. Together, we create beautiful smiles for our community. #WingBank #SmileCambodia
-
-
-
-
-
+4